អារម្មណ៍មួយឆាវ
ខ្ញុំគិតថាអ្នកទាំងអស់ប្រាកដជាធ្លាប់បានជួបប្រទះនូវបញ្ហាស្មុគ្រស្មាញមួយចំនួន ដែលកើតមានឡើងក្រោយពីការសម្រេចចិត្តដោយប្រើអារម្មណ៍មួយឆាវ។ ជាឧទាហរណ៍នៅពេលដែលអ្នកស្រលាញ់បុរស ឬនារីណាម្នាក់ ប៉ុន្តែអ្នកពុំបានសិក្សា និងឈ្វេងយល់ពីគ្នាទៅវិញទៅមកឱ្យបានយូរ ពុំបានយល់ចិត្ត យល់ថ្លើមគ្នាច្បាស់ គ្រាន់តែឃើញភ្លាមស្រលាញ់ភ្លែត ដោយមិនបានខ្វល់ពីចរិតលក្ខណៈ អាកប្បកិរិយាមាយាទ សុជីវធម៌។ល។ ដូច្នេះខ្ញុំជឿថា សេចក្ដីស្នេហាមួយដែលកើតឡើងដោយអារម្មណ៍ឆាវ គឺវាពុំបានបន្សល់អ្វីជាវិជ្ជមានច្រើនទេ ច្រើនតែបន្សល់នូវភាពជឿចាប់ គុំនុំ និងបញ្ហាស្មារតីជាច្រើនទៀត។ ដូច្នេះអ្នកទាំងអស់គ្នាចូរ កុំប្រើអារម្មណ៍មួយឆាវដើម្បីធ្វើសេចក្ដីសម្រេចចិត្តលើគ្រប់រឿង និងបញ្ហាទាំងឡាយ។

រូបភាព៖ Pinterest
អត្ថបទ៖ កាកជីវិត (កំសាន្ត)
No comments:
Post a Comment